About

nuក្នុងប្រធានបទមួយនេះ គឺយើងខ្ញុំបានធ្វើការសិក្សាទាក់ទងទៅនឹង ការរចនាគេហទំព័រមួយ សម្រាប់ការសិក្សាមុខវិជ្ជាកុំព្យូទ័រ ដែលធ្វើឲ្យសិស្ស និស្សិតងាយស្រួលក្នុងការមើលព័ត៌មានទាក់ទងនឹងជំនាញព័ត៌មានវិទ្យា។
 ចំណោទបញ្ហានៃការស្រាវជ្រាវនេះគឺ៖
១. តើយើងត្រូវធ្វើដូចម្ដេច ទើបអាចរចនាគេហទំព័រមួយនេះបាន?
២. តើព័ត៌មាន និងសំភារៈអ្វីខ្លះដែលយើងត្រូវយកមកបង្ហោះនៅក្នុងគេហទំព័រមួយនេះ?
៣. តើគេហទំព័រមួយនេះមានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់អ្នកធ្វើអាជីវកម្ម?
 គោលបំណងនៃការស្រាវជ្រាវគឺ៖
១. ស្វែងយល់ពីការរចនា និងបង្កើតគេហទំព័រ
២. យល់ដឹងបន្ថែមពីតួនាទី និងការប្រើប្រាស់ភាសារចនាគេហទំព័រ ដែលមានដូចជា HTML និង PHP។
៣. ទុកជាឯកសារសម្រាប់ឲ្យអ្នកជំនាន់ក្រោយសិក្សាស្រាវជា្រវ។

ការសរសេរសៀវភៅនេះឡើង គឺមានលក្ខណៈជាសំណេរស្រាវជ្រាវ មិនមែនជា សារិណា ឬគ្រោងអង្គការណាមួយឡើយ។ ចំពោះការសិក្សាលើប្រធានបទនេះ ក្រុមយើងខ្ញុំធ្វើឡើងដោយពឹងផ្អែកលើឯកសារមានស្រាប់ ដូចជាការសិក្សាលើសៀវភៅកុំព្យូទ័រដែលគេចងក្រងរួចមកហើយ និងទាញយកពី Google ហើយធ្វើការកែច្នៃជាក្រោយ។
យើងខ្ញុំសង្ឃឹមថា សៀវភៅមួយក្បាលនេះអាចជួយឲ្យអ្នកយល់ដឹងខ្លះៗ ពីការរចនា និងការបង្កើតគេហទំព័រ ហើយក្រុមរបស់យើងខ្ញុំរង់ចាំទទួលការរិះគន់ពីសំណាក់មិត្តអ្នកអាន ដើម្បីស្ថាបនាទៅថ្ងៃក្រោយ។

Advertisements